សេវាធនាគារបុគ្គល
សូមឱ្យធនាគារផេនដាគាំទ្រអ្នក និងក្ដីសុបិនរបស់អ្នកក្នុងថ្ងៃនេះ។
គណនី
គណនីប្រាក់បញ្ញើមានកាលកំណត់ សម្រាប់ប្រាក់ដុល្លារអាមេរិច

គណនីប្រាក់បញ្ញើមានកាលកំណត់បានផ្ដល់អត្រាការប្រាក់ខ្ពស់ទៅតាមកាលកំណត់ទុក សំរាប់អតិថិជន VIP ក្នុងពេលបច្ចុប្បន្ននេះក៏មានការផ្ដល់ជូនគ្រប់អតិថិជនទាំងអស់របស់ពួកយើង។ 
 

តើលោកអ្នកកំពុងស្វែងរកគំរោងវិនិយោគដែរមានសុវត្ថិភាព និងផ្ដល់មកវិញនូវផលចំណេញ

ខ្ពស់មែនទេ? មើលទៅដូចជាពិបាករកណាស់, បើកគណនីប្រាក់បញ្ញើមានកាលកំណត់ជាមួយ

ធនាគារផេនដា គឺជាមធ្យោបាយដែលមានសុវត្ថិភាពខ្ពស់បំផុត ដែលអាចជួយបង្កើនទ្រព្

សម្បត្តិរបស់លោកអ្នក។ គណនីប្រាក់បញ្ញើមានកាលកំណត់ជាប្រាក់ដុល្លារអាមេរិច របស់

ធនាគារផេនដាបានផ្ដល់ជូននៅឪកាសពិសេសដល់អតិថិជនជាមួយប្រាក់បញ្ញើជាដុំ និងអត្រា

ការប្រាក់ជាពិសេសសំរាប់រយៈពេលដែលបានកំណត់ទុកជាមុន ។

 

អត្រាការប្រាក់នឹងត្រូវផ្ដល់ជូនឱ្យអតិថិជនតាមពេលដែលបានកំណត់ទុក។ ឧទាហរណ៍ថា

ប្រសិនបើអ្នកដាក់ប្រាក់បញ្ញើ ១០,០០០ដុល្លារ សម្រាប់រយៈពេល៥ឆ្នាំក្នុងអត្រាការប្រាក់ ១០% P.A

ក្នុងមួយឆ្នាំ អត្រាការប្រាក់សរុបដែលទទួលបានគឺ៥,០០០ដុល្លារ អតិថិជននឹងទទួលបានប្រាក់

ដើមសរុប និងអត្រាការប្រាក់សរុបនៅចុងគ្រានៃរយៈពេល៥ឆ្នាំ។

សូមមើលតារាងខាងក្រោមសម្រាប់ព័ត៌មានលម្អិត។

 


រយៈពេល
 

១ ខែ


 

១ ឆ្នាំ


 

៣ ឆ្នាំ


 

៥ ឆ្នាំ


 
   
អត្រាការប្រាក់
(ក្នុងមួយឆ្នាំ)


3.6 %


7.3 %


8.0 %

10 %

* មានប្រសិទ្ធភាពចាប់ពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២។

* ចំនួនទឹកប្រាក់បញ្ញើជាយ៉ាងតិចបំផុត 1,000 ដុល្លារអាមេរិច              

* ទូទាត់ការប្រាក់នៅរយៈពេលកាលកំណត់

* ពន្ធលើការប្រាក់ (បច្ចុប្បន្ន ៦% សម្រាប់និវាសនជន និង ១៤% សម្រាប់អនិវាសនជន )

ការកម្ចីប្រាក់ដោយការដាក់ប្រាក់បញ្ញើមានកាលកំណត់៖
ប្រាក់បញ្ញើមានកាលកំណត់អាចប្រើជាវត្ថុបញ្ចាំជាសាច់ប្រាក់សម្រាប់កម្ចីក្នុងករណីមានអាសន្ន។ ដែនកំណត់ប្រាក់កម្ចីគឺ ៩0% នៃចំនួនប្រាក់បញ្ញើមានកាលកំណត់។ ជាមួយនឹងការគណនាការប្រាក់លើប្រាក់កម្ចីជារៀងរាល់ថ្ងៃ ហើយអាចធ្វើការសងត្រលប់គ្រប់ពេលវេលាដោយមានភាពងាយស្រួល។
គណនីចរន្តសម្រាប់ប្រាក់ដុល្លារអាមេរិច

គ្រប់គ្រងសាច់ប្រាក់របស់អតិថិជនអោយកាន់តែមានភាពងាយស្រួលជាមួយគណនីចរន្តជាដុល្លារ

អាមេរិចរបស់     ធនាគារផេនដា។ អតិថិជននឹងទទួលបានភាពងាយស្រួលក្នុងការប្រើប្រាស់

មូលប្បទានប័ត្ររបស់ធនាគារ ហើយរបាយការណ៍ប្រចាំខែដែលផ្ញើជូនលោកអ្នកតាមរយៈអ៊ីមែល

ផងដែរ។

ឥណទាន
ឥណទានសម្រាប់សាជីវកម្មផ្ទាល់ខ្លួន

ឥណទានសម្រាប់អាជីវកម្មផ្ទាល់ខ្លួន គឺជាប្រភេទកម្ចីដែលផ្តល់ជូនអតិថិជនធ្វើការស្នើសុំកម្ចី   

ក្នុងការបង្កើតអាជីវកម្ម/ហាង, ជួសជុល និងជួយដល់ប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ និងពង្រីក

ដើមទុននៅក្នុងអាជីវកម្មដើម្បីបង្កើនទំនិញ ឬការផលិត។ ប្រាក់កម្ចីអាជីវកម្មផ្ទាល់ខ្លួនរបស់

យើងនឹងជួយដល់ការបង្វិលដើមទុនអាជីវកម្មរបស់លោកអ្នក ដោះស្រាយបញ្ហាកង្វះដើមទុន 

និងជួយបង្កើតទ្រព្យសម្បត្តិ។


អត្រាការប្រាក់

យើងផ្តល់អត្រាការប្រាក់សមរម្យ ជាមួយកម្ចីជារូបិយប័ណ្ណពីរប្រភេទ៖ ប្រាក់រៀល និងប្រាក់ដុល្លារ

អាមេរិច។ ការផ្ដល់ជូន ទំហំនៃប្រាក់កម្ចីច្រើនបំផុតរហូតដល់៥០% នៃតម្លៃទ្រព្យបញ្ចាំ ជាមួយ

នឹងរយៈពេលអតិបរមា១ឆ្នាំ និងចំនួនប្រាក់កម្ចីដែលអាចផ្តល់ឱ្យច្រើនបំផុតគឺ១០០,០០០ដុល្លារ។


លក្ខណៈពិសេស៖

1. ជួយអតិថិជនក្នុងការដោះស្រាយបញ្ហាកង្វះដើមទុន។

2. អត្រាការប្រាក់ល្អ និងតម្លៃសមរម្យ។

3. ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងមានភាពងាយស្រួល។


សម្រាប់អតិថិជន៖

បុគ្គលដែលមានអាយុ ២០ ឆ្នាំ និងក្រោម ៦៥ ឆ្នាំ។

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។


ឥណទានប្រើប្រាស់សម្រាប់ចំណាយផ្ទាល់ខ្លួន

ឥណទានប្រើប្រាស់សម្រាប់ចំណាយផ្ទាល់ខ្លួន ផ្ដល់ជូនអតិថិជនក្នុងការទិញទំនិញប្រើប្រាស់ប្រចាំ

ថ្ងៃ និងរបស់របរដែលទាក់ទងនឹងការងាររបស់លោកអ្នក ដូចជា កុំព្យូទ័រយួរដៃ ទូរស័ព្ទដៃ

ឧបករណ៍ថតរូប គ្រឿងសង្ហារឹម ម៉ូតូ ដើម្បីជួយឱ្យជីវិតប្រចាំថ្ងៃរបស់អ្នកកាន់តែងាយស្រួល និង

បង្កើនប្រសិទ្ធភាពការងាររបស់អ្នក។


អត្រាការប្រាក់៖

យើងផ្តល់អត្រាការប្រាក់សមរម្យជាមួួយកម្ចីជារូបិយប័ណ្ណពីរប្រភេទគឺ ប្រាក់រៀល និងប្រាក់ដុល្លារ

អាមេរិច។ ការផ្ដល់ ជូនទំហំនៃប្រាក់កម្ចីច្រើនបំផុត រហូតដល់ ៥0% នៃតម្លៃទ្រព្យបញ្ចាំ ជាមួយ

នឹងរយៈពេលអតិបរមា៣ឆ្នាំ និងចំនួនប្រាក់កម្ចីអតិបរមា ៥0,000 ដុល្លារអាមេរិច។


លក្ខណៈពិសេស៖

1. ធ្វើអោយជីវភាពកាន់តែប្រសើរឡើង។

2. អត្រាការប្រាក់ល្អ នឹងតម្លៃសមរម្យ។

3. ដំណើរការឯកសារប្រកបដោយប្រសិទ្ធភាព និងងាយស្រួល។


សម្រាប់អតិថិជន

បុគ្គលដែលមានអាយុ ២០ ឆ្នាំ និងក្រោម ៦៥ ឆ្នាំ។

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។


ឥណទានសម្រាប់រថយន្ដផ្ទាល់ខ្លួន

ឥណទានសម្រាប់រថយន្ដផ្ទាល់ខ្លួន អាចជួួយសំរេចបំណងអតិថិជនក្លាយជាម្ចាស់រថយន្តយ៉ាង

ពិតប្រាកដ! ធ្វើការស្នើរសុំប្រាក់កម្ចីជាមួយយើង ពួកយើងអាចជួយលោកអ្នកក្នុងការទិញរថយន្ត

ក្នុងក្ដីសុបន្ដិរបស់អ្នក។ 


អត្រាការប្រាក់៖

យើងផ្តល់អត្រាការប្រាក់សមរម្យ ជាមួយកម្ចីជារូបិយប័ណ្ណពីរប្រភេទ៖ ប្រាក់រៀល និងប្រាក់ដុល្លារ

អាមេរិច។ ការផ្ដល់ ជូនទំហំនៃប្រាក់កម្ចីច្រើនបំផុត រហូតដល់ ៥0% នៃតម្លៃទ្រព្យបញ្ចាំដែល

មានរយៈពេលអតិបរមា៣ឆ្នាំ។



លក្ខណៈពិសេស៖

1. ជួយអតិថិជនឱ្យក្លាយទៅជាម្ចាស់រថយន្ត។

2. អត្រាការប្រាក់ល្អ នឹងតម្លៃសមរម្យ។

3. ដំណើរការឯកសារប្រកបដោយប្រសិទ្ធភាព និងងាយស្រួល។


សម្រាប់អតិថិជន៖

បុគ្គលដែលមានអាយុ ២0 ឆ្នាំ និងក្រោម ៦៥ ឆ្នាំ។

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។


ឥណទានសម្រាប់គេហដ្ឋានផ្ទាល់ខ្លួន

ឥណទានគេហដ្ឋាន គឺជាប្រភេទឥណទានរយៈពេលវែង ដែលផ្តល់ជូនអតិថិជនមានគោលបំណង

ក្នុងការទិញ ផ្ទះល្វែង ផ្ទះអាជីវកម្ម វីឡា អាផាតមិន ខុនដូ ធ្វើការសាងសង់ ការកែលម្អ ឫជួសជុល

គេហដ្ឋានរបស់លោកអ្នកផងដែរ។ 


អត្រាការប្រាក់៖

យើងផ្តល់អត្រាការប្រាក់ល្អ និងកម្ចីជារូបិយប័ណ្ណពីរ៖ ប្រាក់រៀល និងប្រាក់ដុល្លារអាមេរិច។ ដែន

កំណត់បឥណទានអតិបរមាគឺរហូតដល់ ៥0% នៃតម្លៃប៉ាន់ស្មាននៃដី និងអចលនទ្រព្យ ជាមួយ

នឹងរយៈពេលកម្ចីរហូតដល់ 20 ឆ្នាំ។


ធនាគារអាចផ្តល់ឥណទានរហូតដល់ ២0 ឆ្នាំអាស្រ័យលើអាយុរបស់អតិថិជន ហើយការសងវិញត្រូវ

បានធ្វើឡើងដោយការបង់រំលស់ប្រចាំខែ។


លក្ខណៈពិសេស៖

1. ជួយអតិថិជនឱ្យសម្រេចក្តីសុបិន្តក្នុងការកាន់កាប់លំនៅដ្ឋានផ្លាល់ខ្លួន។

2. ផ្តល់ជូនឥណទានសម្រាប់ការសាងសង់ ឬជួសជុលផ្ទះ។

4. អត្រាការប្រាក់ល្អ នឹងតម្លៃសមរម្យ។

5. ដំណើរការឯកសារប្រកបដោយប្រសិទ្ធភាព និងងាយស្រួល។


សម្រាប់អតិថិជន៖

បុគ្គលដែលមានអាយុ ២០ ឆ្នាំ និងក្រោម ៦៥ ឆ្នាំ។

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។


ការផ្ទេរប្រាក់ចេញទៅក្រៅប្រទេស
ការផ្ទេរប្រាក់ចេញក្រៅប្រទេសយ៉ាងឆាប់រហ័ស

ជាមួយនឹងការផ្ទេរប្រាក់យ៉ាងឆាប់រហ័សរបស់ធនាគារ Panda..

អ្នកអាចធ្វើការផ្ញើរប្រាក់ទៅគ្រួសារ មិត្តភ័ក្តិ និងអ្នកដទៃផ្សេងទៀតក្នុងពេលត្រឹមតែមួយនាទី!



●  ប្រទេសចិន                                                  ●  ប្រទេសកូរ៉េ

●  ហុងកុង[ចិន]                                               ●  ប្រទេសឥណ្ឌូនេសុី

●  ប្រទេសថៃ                                                    ●  ប្រទេសសិង្ហបុរី

●  ប្រទេសវៀតណាម                                          ●  ប្រទេសហ្វីលីពីន    

 

សម្រាប់ព័ត៌មានលម្អិត សូមមើលតារាងខាងក្រោម៖

ប្រទេសចិន [ CNY ]

ធ្វើការផ្ទេរប្រាក់ទៅគណនី Alipay

ផ្ញើរប្រាក់បានរហូតដល់ CNY ៥០,០០០ ក្នុងមួយ

ប្រតិបត្តិការ

៥០,០០០ ដុល្លារអាមេរិច ក្នុងមួយឆ្នាំ (≅CNY

៣២៥,០០០)


ហុងកុង [ចិន] [ HKD & CNH ]

ធ្វើការផ្ទេរប្រាក់ទៅគ្រប់ធនាគារ

ផ្ញើរប្រាក់បានរហូតដល់ HKD ១,០០០,០០០ 

ក្នុងមួយប្រតិបត្តិការ

រហូតដល់ CNH ១,០០០,០០០ 

ក្នុងមួយប្រតិបត្តិការ




ប្រទេសកូរ៉េ [ KRW ]

ធ្វើការផ្ទេរប្រាក់ទៅគ្រប់ធនាគារ

ផ្ញើរប្រាក់បានរហូតដល់ KRW ៥,០០០,០០០ ក្នុង

មួយប្រតិបត្តិការ


ប្រទេសថៃ [ THB ]

ធ្វើការផ្ទេរប្រាក់ទៅគ្រប់ធនាគារ

ផ្ញើរប្រាក់បានរហូតដល់ THB ៤៩,៩៩៩ 

ក្នុងមួយប្រតិបត្តិការ

*BANGKOK BANK រហូតដល់ 

THB ៦៩៩,៩៩៩ក្នុងមួយប្រតិបត្តិការ




ប្រទេសវៀតណាម [ VND ]

ធ្វើការផ្ទេរប្រាក់បានរហូតដល់ ៤៨ ធនាគារ

ផ្ញើរប្រាក់បានរហូតដល់ VND ៣០០,០០០,០០០

ក្នុងមួយប្រតិបត្តិការ

សូមចុចនៅទីនេះសម្រាប់បញ្ជីឈ្មោះធនាគារ


ប្រទេសឥណ្ឌូនេសុី [ IDR ]

ធ្វើការផ្ទេរប្រាក់បានរហូតដល់ ៨០ ធនាគារ

ផ្ញើរប្រាក់បានរហូតដល់ IDR ៥០,០០០,០០០ 

ក្នុងមួយប្រតិបត្តិការ

សូមចុចនៅទីនេះសម្រាប់បញ្ជីឈ្មោះនាគារ




ប្រទេសសិង្ហបុរី [ SGD ]

ធ្វើការផ្ទេរប្រាក់បានរហូតដល់ ២៥ ធនាគារ

(FAST Banks)

ផ្ញើរប្រាក់បានរហូតដល់ SGD ២០០,០០០ ក្នុង

មួយប្រតិបត្តិការ

សូមចុចនៅទីនេះសម្រាប់បញ្ជីឈ្មោះនាគារ


ប្រទេសហ្វីលីពីន [ PHP ]

ធ្វើការផ្ទេរប្រាក់បានរហូតដល់ ៣០ ធនាគារ

(InstaPay Banks)

ផ្ញើរប្រាក់បានរហូតដល់ PHP ៥០,០០០ 

ក្នុងមួយប្រតិបត្តិការ

សូមចុចនៅទីនេះសម្រាប់បញ្ជីឈ្មោះនាគារ



  

ការផ្ទេរប្រាក់ចេញក្រៅប្រទេសនៅក្នុងថ្ងៃតែមួយ (SOT)

ជាមួយនឹងការផ្ទេរប្រាក់នៅថ្ងៃតែមួយរបស់ធនាគារ Panda

អ្នកអាចផ្ញើប្រាក់ទៅគ្រួសារ មិត្តភ័ក្តិ និងអ្នកដទៃទៀតក្នុងថ្ងៃតែមួយ!


ប្រទេសជប៉ុន

ប្រទេសម៉ាឡេស៊ី

ប្រទេសហ្វីលីពីន


សូមមើលតារាងខាងក្រោមសម្រាប់ព័ត៌មានលម្អិត៖


ប្រទេសជប៉ុន [JPY]

ធ្វើការផ្ទេរប្រាក់ទៅគ្រប់ធនាគារ

ផ្ញើរប្រាក់បានរហូតដល់ JPY  ៣០,០០០,០០០ ក្នុងមួយប្រតិបត្តិការ

ផុតកំណត់ត្រឹមម៉ោង ០៨:៣០ព្រឹក (ទទួលប្រាក់នៅថ្ងៃបន្ទាប់ ប្រសិនផ្ទេរប្រាក់ក្រោយម៉ោង

០៨:៣០ព្រឹក)


ប្រទេសម៉ាឡេស៊ី [MYR]

ធ្វើការផ្ទេរប្រាក់ទៅធនាគារ Maybank ធនាគារ Hong Leong ធនាគារ RHB និង ធនាគា

Public

ផ្ញើរប្រាក់បានរហូតដល់ MYR ៧០,០០០ ក្នុងមួយប្រតិបត្តិការ

ផុតកំណត់ត្រឹមម៉ោង ០១:០០ រសៀល (ទទួលប្រាក់នៅថ្ងៃបន្ទាប់ ប្រសិនផ្ទេរប្រាក់ក្រោយម៉ោង

០១:០០ រសៀល)


ប្រទេសហ្វីលីពីន [ PHP ]

ធ្វើការផ្ទេរប្រាក់បានរហូតដល់ ៧0 ធនាគារ

ផ្ញើរប្រាក់បានរហូតដល់ ៥00,000 PHP ក្នុងមួយប្រតិបត្តិការ

ផុតកំណត់ត្រឹមម៉ោង ១១:០០ថ្ងៃត្រង់ (ទទួលប្រាក់នៅថ្ងៃបន្ទាប់ ប្រសិនផ្ទេរប្រាក់ក្រោយម៉ោង

១១:០០ថ្ងៃត្រង់)

ចុចទីនេះសម្រាប់បញ្ជីឈ្មោះធនាគារ